Romans - រ៉ូម 9

1ខ្ញុំ និយាយ សេចក្តី ពិត ដោយ នូវ ព្រះ‌គ្រីស្ទ ខ្ញុំ មិន ភូត‌កុហក ទេ បញ្ញា ចិត្ត ខ្ញុំ ក៏ ធ្វើ បន្ទាល់ ជា មួយ នឹង ខ្ញុំ ដោយ នូវ ព្រះ‌វិញ្ញាណ បរិសុទ្ធ ផង ថា 2ខ្ញុំ មាន សេចក្តី ទុក្ខ សោក ជា ខ្លាំង និង សេចក្តី ព្រួយ លំបាក ក្នុង ចិត្ត ជានិច្ច 3ដ្បិត ខ្ញុំ ស្ទើរ តែ នឹង សូម ឲ្យ ព្រះ‌គ្រីស្ទ ដាក់ បណ្តាសា ខ្ញុំ វិញ ជំនួស បង ប្អូន ជា ញាតិ សន្តាន របស់ ខ្ញុំ ខាង ឯ សាច់ ឈាម 4គឺ ជា សាសន៍ អ៊ីស្រា‌អែល ដែល គេ មាន ការ ចិញ្ចឹម ជា កូន ព្រះ និង សិរី‌ល្អ សេចក្តី សញ្ញា ការ ប្រទាន ក្រឹត្យ‌វិន័យ របៀប ថ្វាយ បង្គំ និង សេចក្តី សន្យា ជា របស់ ផង ខ្លួន ព្រម ទាំង ពួក ឰយុកោ ផង 5ហើយ ព្រះ‌គ្រីស្ទ ក៏ បាន កើត ពី ពួក គេ ខាង ឯ សាច់ ឈាម ដែរ ដែល ទ្រង់ ខ្ពស់ លើស ទាំង អស់ ជា ព្រះ ដ៏ មាន ពរ អស់ កល្ប ជានិច្ច អាម៉ែន 6ប៉ុន្តែ មិន មែន ថា ព្រះ‌បន្ទូល ទច់ អាក់ នោះ ទេ ដ្បិត មិន មែន អស់ អ្នក ដែល កើត ក្នុង សាសន៍ អ៊ីស្រា‌អែល ជា សាសន៍ អ៊ីស្រា‌អែល ពិត នោះ ឡើយ 7ក៏ មិន មែន ជា កូន លោក អ័ប្រា‌ហាំ ទាំង អស់ គ្នា ដោយ ព្រោះ តែ ជា ពូជ លោក នោះ ដែរ តែ មាន សេចក្តី ចែង ទុក មក ថា «ពូជ ឯង នឹង បាន រាប់ ពី អ៊ីសាក មក» 8គឺ ថា មិន មែន កូន ខាង សាច់ ឈាម ដែល ជា កូន របស់ ព្រះ នោះ ទេ ឯ កូន ខាង ឯ សេចក្តី សន្យា នោះ ទើប បាន រាប់ ជា ពូជ វិញ 9ដ្បិត សេចក្តី សន្យា នោះ គឺ ជា ព្រះ‌បន្ទូល នេះ ដែល ថា «អញ នឹង មក វិញ តាម កំណត់ នេះ នោះ សារ៉ា នឹង មាន កូន» 10មិន តែ ប៉ុណ្ណោះ សោត រេបិកា ក៏ មាន ផ្ទៃ ពោះ នឹង មនុស្ស ម្នាក់ ដែរ គឺ អ៊ីសាក ជា ឰយុកោ នៃ យើង រាល់ គ្នា 11គ្រា ដែល កូន មិន ទាន់ កើត មក នៅ ឡើយ ហើយ មិន ទាន់ ធ្វើ ការ ល្អ ឬ អាក្រក់ អ្វី 12នោះ ព្រះ ទ្រង់ មាន ព្រះ‌បន្ទូល ប្រាប់ នាង ថា «កូន ច្បង នឹង ត្រូវ បំរើ ប្អូន» 13ដូច មាន សេចក្តី ចែង ទុក មក ថា «អញ បាន ស្រឡាញ់ យ៉ាកុប តែ ស្អប់ អេសាវ វិញ» គឺ ដើម្បី ឲ្យ ព្រះ‌ដំរិះ របស់ ព្រះ ខាង ឯ សេចក្តី រើស តាំង បាន ជាប់ នៅ មិន មែន ដោយ អាង ការ ប្រព្រឹត្ត ទេ គឺ ដោយ អាង ព្រះ ដែល ទ្រង់ ហៅ វិញ។ 14ដូច្នេះ យើង នឹង ថា ដូច ម្តេច តើ ព្រះ មាន សេចក្តី ទុច្ចរិត ឬ អី ទេ គ្មាន សោះ 15ដ្បិត ទ្រង់ មាន ព្រះ‌បន្ទូល ទៅ លោក ម៉ូសេ ថា «អញ នឹង ផ្សាយ សេចក្តី មេត្តា‌ករុណា ដល់ អ្នក ណា ដែល អញ មេត្តា‌ករុណា ក៏ នឹង មាន សេចក្តី ក្តួល អាណិត ដល់ អ្នក ណា ដែល អញ ក្តួល អាណិត» 16ដូច្នេះ មិន សំរេច នឹង អ្នក ណា ដែល ចង់ បាន ឬ នឹង អ្នក ណា ដែល ខំ រត់ តាម នោះ ទេ គឺ ស្រេច នឹង ព្រះ ដែល មាន សេចក្តី មេត្តា‌ករុណា វិញ 17ដ្បិត មាន បទ គម្ពីរ សំដែង ដល់ ផារ៉ោន ថា «អញ បាន តាំង ឯង ឡើង សំរាប់ ការ នេះ ឯង គឺ ដើម្បី សំដែង ឫទ្ធិ‌បារមី អញ ក្នុង ខ្លួន ឯង ប្រយោជន៍ ឲ្យ គេ ប្រកាស ប្រាប់ ពី ឈ្មោះ អញ ទួទៅ ពេញ ផែន‌ដី» 18ដូច្នេះ ទ្រង់ តែង ផ្សាយ មេត្តា‌ករុណា ដល់ អ្នក ណា តាម ព្រះ‌ហឫ‌ទ័យ ហើយ ទ្រង់ ធ្វើ ឲ្យ អ្នក ណា រឹង‌ទទឹង ក៏ តាម តែ ព្រះ‌ហឫ‌ទ័យ ដែរ។ 19ដូច្នេះ អ្នក នឹង សួរ ខ្ញុំ ថា ហេតុ អ្វី បាន ជា ទ្រង់ នៅ តែ បន្ទោស ទៀត ដ្បិត តើ អ្នក ណា បាន ទទឹង នឹង ព្រះ‌ហឫ‌ទ័យ ទ្រង់ 20ប៉ុន្តែ ឱ មនុស្ស អើយ តើ អ្នក ជា អ្វី ដែល ហ៊ាន ឆ្លើយ ទាស់ នឹង ព្រះ ដូច្នេះ តើ របស់ ដែល ជាង ស្មូន បាន សូន ធ្វើ ហើយ និង និយាយ ទៅ ជាង នោះ ថា ហេតុ អ្វី បាន ជា សូន ធ្វើ អញ ដូច្នេះ ឬ អី 21តើ ជាង ស្មូន គ្មាន អំណាច លើ ដី ឥដ្ឋ និង យក ដុំ ដី ដដែល ធ្វើ ជា វត្ថុ ១ សំរាប់ ការ ដ៏ ប្រសើរ ហើយ ១ ទៀត សំរាប់ ការ មិន ប្រសើរ ទេ ឬ អី 22ចុះ បើ សិន ជា ព្រះ ទ្រង់ ចង់ សំដែង សេចក្តី ក្រោធ ព្រម ទាំង បើក ឲ្យ ស្គាល់ ព្រះ‌ចេស្តា ដល់ គ្រឿង ប្រដាប់ គួរ នឹង ក្រោធ ដែល រៀប‌ចំ ឡើង សំរាប់ តែ ត្រូវ បំផ្លាញ ដូច្នេះ ដែល ទ្រង់ ទ្រាំ ទ្រ ដោយ អំណត់ ជា យូរ មក ហើយ 23ហើយ បើ ទ្រង់ ចង់ បើក ឲ្យ គ្រឿង ប្រដាប់ ដែល គួរ នឹង សេចក្តី មេត្តា‌ករុណា ដែល ទ្រង់ បាន រៀប‌ចំ ជា មុន បាន ស្គាល់ សេចក្តី វិសេស នៃ សិរី‌ល្អ ដ៏ បរិសុទ្ធ របស់ ទ្រង់ វិញ 24គឺ យើង រាល់ គ្នា ដែល ទ្រង់ បាន ហៅ មក មិន មែន ពី សាសន៍ យូដា តែ ប៉ុណ្ណោះ គឺ ពី សាសន៍ ដទៃ ផង នោះ ធ្វើ ដូច ម្តេច ទៅ 25ដូច មាន សេចក្តី ចែង ទុក ក្នុង គម្ពីរ ហូសេ សំដែង មក ថា «អញ នឹង ហៅ សាសន៍ នោះ ដែល មិន មែន ជា រាស្ត្រ អញ ថា ជា រាស្ត្រ អញ វិញ ហើយ អ្នក នោះ ដែល មិន មែន ជា ស្ងួន‌ភ្ងា ថា ជា ស្ងួន‌ភ្ងា ដែរ» 26ដូច្នេះ នៅ កន្លែង ដែល បាន សំដែង ថា «ឯង រាល់ គ្នា មិន មែន ជា រាស្ត្រ អញ ទេ» ត្រង់ កន្លែង នោះ ឯង នឹង ហៅ គេ ថា ជា កូន របស់ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ នៅ វិញ 27ឯ ហោរា អេសាយ លោក ក៏ បន្លឺ ឡើង ពី ដំណើរ សាសន៍ អ៊ីស្រា‌អែល ថា «ទោះ បើ ជន‌ជាតិ អ៊ីស្រា‌អែល មាន ចំនួន ច្រើន ដូច ខ្សាច់ នៅ មាត់ សមុទ្រ ក៏ ដោយ គង់ តែ នឹង បាន សង្គ្រោះ តែ សំណល់ ដែល សល់ ទេ 28ដ្បិត ការ នោះ កំពុង តែ បង្ហើយ ហើយ បង្រួម ជា ខ្លី ដោយ សេចក្តី សុចរិត ពី ព្រោះ ព្រះ‌អម្ចាស់ ទ្រង់ នឹង កាត់ ការ នោះ យ៉ាង ខ្លី នៅ លើ ផែន‌ដី» 29ដូច ជា លោក អេសាយ បាន ទាយ ទុក មក អំពី មុន ថា «បើ សិន ណា ជា ព្រះ‌អម្ចាស់ នៃ ពួក ពល បរិវារ ទ្រង់ មិន បាន ទុក ពូជ ឲ្យ យើង នោះ យើង នឹង បាន ត្រឡប់ ដូច ជា ក្រុង សូដុំម ហើយ ដូច ជា ក្រុង កូម៉ូរ៉ា ដែរ»។ 30ដូច្នេះ តើ យើង នឹង ថា ដូច ម្តេច គឺ ត្រូវ ថា សាសន៍ ដទៃ ដែល មិន ដេញ តាម សេចក្តី សុចរិត នោះ បាន ទាន់ សេចក្តី សុចរិត នោះ ហើយ គឺ ជា សេចក្តី សុចរិត ដែល មក ដោយ‌សារ សេចក្តី ជំនឿ 31តែ ឯ សាសន៍ អ៊ីស្រា‌អែល វិញ ដែល គេ ដេញ តាម ក្រឹត្យ‌វិន័យ ដ៏ សុចរិត នោះ គេ មិន បាន ទាន់ ក្រឹត្យ‌វិន័យ ដ៏ សុចរិត ទេ 32តើ ដោយ ហេតុ អ្វី គឺ ដោយ ព្រោះ តែ គេ រក ដោយ អាង ការ គេ ប្រព្រឹត្ត មិន មែន ដោយ សេចក្តី ជំនឿ ទេ ដ្បិត គេ បាន ជំពប់ នឹង ថ្ម ជំពប់ នោះ 33ដូច មាន សេចក្តី ចែង ទុក មក ថា «មើល អញ ដាក់ ថ្ម ជំពប់ ១ គឺ ជា ថ្មដា បង្អាក់‌បង្អន់ ចិត្ត នៅ ក្រុង ស៊ីយ៉ូន អស់ អ្នក ណា ដែល ជឿ ដល់ ថ្ម នោះ នឹង គ្មាន ហេតុ នាំ ឲ្យ ខ្មាស ឡើយ»។


Copyrighted Material
Learn More

will be added

X\